ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍សិក្សា ភាសាអង់គ្លេស និងអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤​
លោកស្រីប្រធានការិយាល័យ​ នៃមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថខេត្តមណ្ឌលគិរីបានចូលរួម​ សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍សិក្សា ភាសាអង់គ្លេស និងអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី​ ក្រោមអធិបតីភាពលោក​ ចាន់​ រតនា​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងលោក Michael Sadlon ប្រធានក្រុម​ការងារអាហារូបករណ៍អូស្ត្រាលី (Australia Awards)។ ​ក្នុងសិក្ខាសាលាផ្សព្វផ្សាយ នេះផងដែរក៍មានការចូលរួមពីសំណាក់​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជំនាញពាក់ព័ន្ធ​ អង្គការដៃគូ​ លោក​ លោកស្រីនាយក​ នាយករងទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត​ និងមន្រ្តីជំនាញពាក់ព័ន្ធ​ ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ ពេជ្រដា​ ខេត្តមណ្ឌលគិរី។

ព័ត៌មានទាក់ទង